
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាព ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយបង្វែរពីការផ្ទុះអាវុធមកជាការដោះស្រាយតាមការទូត និងច្បាប់អន្តរជាតិវិញ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែតម្កល់សន្តិភាព និងស្ថិរភាពសង្គមជាអាទិភាពដែលត្រូវរក្សាការពារដើម្បីរក្សាភាពសុខសាន្ត ក៏ដូចជាលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។











