
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០ ចេញផ្សាយ ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការត្រួតពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា បទពិសោធទទួលបាន និងការរៀបចំផែនការសម្រាប់ឆ្នាំ ២០២៧-២០៣០" ដែលរៀបចំឡើងដោយគម្រោងភាពជាដៃគូ ILO-Korea នាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិត, និយោជក, អង្គការ ILO និងភ្ញៀវជាតិ-អន្តរជាតិជាដៃគូអភិវឌ្ឍន៍។











