
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ច យោធាទៅសាលាហ្វឹកហ្វឺនកងទ័ព
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ច យោធាទៅសាលាហ្វឹកហ្វឺនកងទ័ព ព្រៃវែង៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្ត ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ចេញដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈយោធា និងការពារជាតិ។











