
កម្មកររោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង នៅខេត្តតាកែវ ចូលធ្វើការវិញជាធម្មតានៅថ្ងៃនេះ ក្រោយក្រសួងការងារសម្របសម្រួលដោះស្រាយយ៉ាងលឿនរហ័ស
កម្មកររោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង នៅខេត្តតាកែវ ចូលធ្វើការវិញជាធម្មតានៅថ្ងៃនេះ ក្រោយក្រសួងការងារសម្របសម្រួលដោះស្រាយយ៉ាងលឿនរហ័ស ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ (តាកែវ)៖ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចូលបំពេញការងារវិញជាធម្មតា បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយបញ្ហាយ៉ាងរហ័ស និងទាន់ពេលវេលា រហូតឈានដល់ការបញ្ចប់ដោយសន្តិវិធីកាលពីថ្ងៃទី៤ ខែវិច្ឆិកា។







