
សត្វក្រៀលដ៏កម្រចំនួន ២ក្បាល ត្រូវបានជួយសង្គ្រោះ និងប្រគល់ជូនមន្ត្រីជំនាញ
សត្វក្រៀលដ៏កម្រចំនួន ២ក្បាល ត្រូវបានជួយសង្គ្រោះ និងប្រគល់ជូនមន្ត្រីជំនាញ ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ថ្ងៃកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត សហការជាមួយបុគ្គលិកអង្គការ WCS ចំនួន ២នាក់ បានចុះទទួលយកសត្វក្រៀលចំនួន ២ក្បាល ដែលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ស្ថិតក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។











