
បទយកការណ៍៖កម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie ២០២៦ ការពង្រីកលំហការទូត និងកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ
បទយកការណ៍៖កម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie ២០២៦ ការពង្រីកលំហការទូត និងកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ ចេញផ្សាយ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦ កម្ពុជាកំពុងបោះជំហានយ៉ាងអង់អាច និងមុតមាំបំផុតនៅលើឆាកអន្តរជាតិ តាមរយៈការត្រៀមលក្ខណៈសម្បត្តិយ៉ាងស្រុះស្រួលគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលជាព្រឹត្តិការណ៍ការទូតប្រវត្តិសាស្ត្រលំដាប់ពិភពលោក និងមានតម្លៃមិនអាចខ្វះបានសម្រាប់កិត្យានុភាពជាតិ។











