
មន្ទីរព័ត៌មានខេត្តព្រៃវែងបន្តរៀបចំ ផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល
មន្ទីរព័ត៌មានខេត្តព្រៃវែងបន្តរៀបចំ ផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានបន្តរៀបចំផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី រដ្ឋបាលស្រុក រដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ១,៥៤២ នាក់។











