
គណៈប្រតិភូកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាង១០០នាក់ អញ្ជើញទស្សនាប្រាសាទបុរាណខ្មែរ ដើម្បីស្វែងយល់ពីតម្លៃបេតិកភណ្ឌ និងសក្តានុពលទេសចរណ៍កម្ពុជា
គណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាង១០០នាក់ មកពី៣០ប្រទេស នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញមកទស្សនាប្រាសាទបុរាណខ្មែរនៅក្នុងខេត្តសៀមរាប ដើម្បីឈ្វេងយល់ដោយផ្ទាល់ពីសម្បត្តិបេតិកភណ្ឌវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា ដែលបានល្បីល្បាញលើឆាកអន្តរជាតិ។











