
យុទ្ធនាការអប់រំ និងដាក់ថ្នាំអាបែត ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋក្នុងឃុំកញ្ចំ
នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ មណ្ឌលសុខភាពកញ្ចំ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង អាជ្ញាធរមូលដ្ឋាន និងក្រុមទ្រទ្រង់សុខភាពភូមិ បានរួមគ្នាចុះធ្វើយុទ្ធនាការអប់រំសុខភាព និងបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម នៅក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។











