
រដ្ឋបាលស្រុកស្វាយអន្ទរ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោកស្រី សន ស៊ីថា និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ សូឡាចំនួន ៣ដើម
រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្វាយអន្ទរ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោកស្រី សន ស៊ីថា និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ សូឡាចំនួន ៣ដើម ដល់រដ្ឋបាលស្រុកស្វាយអន្ទរ សម្រាប់បំពាក់តាមទីសាធារណៈ និងបង្កើនសោភ័ណ្ឌភាពស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គោរពជូនពរ លោក លោកស្រី និងក្រុមគ្រួសារ សូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ប្រាថ្នាអ្វីសូមឲ្យបានសម្រេចតាមក្តីប្រាថ្នា











