
ឯកឧត្តម ស្បោង សារ៉ាត ដឹកសមាជិកក្រុមប្រឹក្សាខេត្តខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមកាន់បិណ្ឌទី៣ នៅវត្តកកោះជ្រុំ ស្រុកបាភ្នំ
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត សហការី និងអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ បានអញ្ជើញចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌទី៣ នៃបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ស្ថិតនៅវត្តកកោះជ្រុំ ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។










