
«ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជា «ម៉ាកសមូហភាព» ជាផ្លូវការដើម្បីពង្រឹងអត្តសញ្ញាណ និងទីផ្សារផលិតផល ខ្មែរ
ចេញផ្សាយ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៦ ក្រសួងពាណិជ្ជកម្មបានប្រកាសចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលដៅពង្រឹងអត្តសញ្ញាណ លើកកម្ពស់ ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការពារកម្មសិទ្ធិបញ្ញារបស់ សហគមន៍អ្នកដាំដុះក្នុងខេត្តពោធិ៍សាត់។











