
សាខាវិទ្យាស្ថានក្រុងអង្គរ ខេត្តព្រៃវែង បានរៀបចំបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧
ព្រៃវែង៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ សាខាវិទ្យាស្ថានក្រុងអង្គរ ខេត្តព្រៃវែង បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិតជាច្រើនរូប។











