
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យមើលដំណើរការនៃការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះឈ្មោះបោះឆ្នោត តាមបណ្តាស្រុក ក្នុងខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យមើលដំណើរការនៃការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះឈ្មោះបោះឆ្នោត តាមបណ្តាស្រុក ក្នុងខេត្តព្រៃវែង ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត តាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង ដើម្បីតាមដានវឌ្ឍនភាពការងារ និងជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន តម្លាភាព និងទទួលបានលទ្ធផលល្អប្រសើរ។











