
លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ
នាព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង ព្រមទាំងការចូលរួមពីក្រុមកាកបាទក្រហមឃុំទាំង៣ ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ សរុបចំនួន ១៧គ្រួសារ ក្នុងនោះរួមមាន៖ (១).ឃុំកំពង់ប្រាំង ចំនួន ៨គ្រួសារ (២).ឃុំកំពង់ពពិល ចំនួន ៤គ្រួសារ និង (៣).ឃុំមេសរប្រចាន់ ចំនួន ៥គ្រួសារ។











