
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឌទីក្រុង(UIDP)
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សាលប្រជុំ D សាលាខេត្តព្រៃវែង ឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត រួមជាមួយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឌទីក្រុង(UIDP) ដែលគម្រោងនេះផ្តោតទៅលើប្រព័ន្ឌចម្រោះទឹកកខ្វក់ បណ្តាញលូទឹកភ្លៀង ប្រព័ន្ធការពារទឹកជំនន់ និងទីលានចាក់សម្រាម។ ដោយមានការអញ្ជើញចូលរូមពី ប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(MPWT-PMU-UIDP) ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងអាជ្ញារមូលដ្ឋានពាក់ព័ន្ធខេត្ត តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(Consulting Firm) និងទីប្រឹក្សាជាតិ(National Individual Consultants)៕











