
ឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបទទួលពិភាក្សាការងារជាមួយ ជាគណៈកម្មការនីតិ និងយុត្តិធម៌ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់ការអនុវត្តច្បាប់ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រៃវែង។
ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបទទួលពិភាក្សាការងារជាមួយ ជាគណៈកម្មការនីតិ និងយុត្តិធម៌ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់ការអនុវត្តច្បាប់ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ គណៈប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការអន្តរវិស័យ ប្រធានផ្នែកទទួលបណ្ដឹង នៃការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។










