
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង
នៅចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖ការងារវារីវប្បកម្ម ស្ថិតិផលវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ២៤គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ០,៥០តោន ត្រីកាបឥណ្ឌា ០,៤០តោន ត្រីអណ្ដែង ២,៨០តោន ត្រីឆ្ពិន ១,៩០តោន ត្រីប្រា ៦០,៦០តោន ត្រីពោ ៤,៥០តោន ត្រីរ៉ស់ ០,៤០តោន។ បរិមាណផលវារីវប្បកម្មសរុបប្រចាំថ្ងៃ ៧១,១០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៤ ៩៩០រៀល/គ.ក្រ) ស្មើនឹងថ្លៃសរុប ៣៥៤ ៧៨៩ ០០០ រៀល ត្រូវជា ៨៨ ២៥៥,៩៧ ដុល្លារ។











