
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
នៅថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មានសកម្មភាពដូចខាងក្រោម ៖ I- ផ្នែកផលិតកម្ម 1. ការងារស្ថិតិសត្វ ⁃ គោ363,735 ក្បាល ⁃ ក្របី 18,264 ក្បាល ⁃ ជ្រូក 31,141 ក្បាល ⁃ ចៀម 82 ក្បាល ⁃ ពពែ 3,150 ក្បាល ⁃ មាន់ 2,782,508 ក្បាល ⁃ ទា 1,409,493 ក្បាល 2. ការងារចិញ្ចឹមសត្វ ⁃ ចុះពិនិត្យស្ថានភាពចិញ្ចឹមសត្វ និងបានណែនាំបច្ចេកទេសចិញ្ចឹមស្តីពី ការធ្វើទ្រុង ការជ្រើសរើសពួជ ការប្រើប្រាស់ចំណី និងទឹក ការចាក់ វ៉ាក់សាំង ការចាក់ជាតិដែក ការធ្វើវិធានជីវសុវត្ថិភាព និងបាញ់ថ្នាំសំលាប់មេរោគ ដល់កសិករ ពូ ពុំនៅភូមិត្រពាំងស្រែឃុំត្រពាំងស្រែចិញ្ចឹមជ្រូកមេចំនួន 14 ក្បាល កូនចំនួន16 ក្បាលកសិករ សុខ ពុទ្ធថានៅភូមិព្រៃគូយចិញ្ចឹមជ្រូកមេចំនួន 8 ក្បាលនិងកូន 24 ក្បាល កសិករ សុខ ឃុំ ចិញ្ចឹមជ្រូកមេចំនួន 4 ក្បាលនិងកូន 8 ក្បាលនៅភូមិព្រៃគុយ និងចែកថ្នាំសម្លាប់មេរោគចំនួន២លីត្រ ។ កសិករ នៅភូមិត្រពំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ មានកសិករ ភាព ស្រ៊ុន មានជ្រូក ២១ក្បាល កសិករ ផៃ ចាន់ មាមជ្រូក៥ក្បាល កសិករ ថន កុសល មានជ្រូក ១០ក្បាល និងផ្ដល់ថ្នាំរំងាប់មេរោគ ចំនួន ៤លីត្រ ។











