
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដាំដើមឈើ ចំនួន ២២០ដើម ដើម្បីអបអររុក្ខទិវាជាតិ ក្រោមប្រធានបទ “ដាំដើមឈើ គឺជាបេសកកម្មបង្កើតគម្របបៃតង”
ព្រៃវែង៖ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរពិធី «រុក្ខទិវាជាតិ» ៩ កក្កដា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំយុទ្ធនាការដាំកូនឈើប្រណិត ចំនួន ២២០ដើម ក្រោមប្រធានបទដ៏មានអត្ថន័យថា «ដាំដើមឈើ គឺជាបេសកកម្មបង្កើតគម្របបៃតង» សកម្មភាពនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការ សាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិ សាខា លោកប្រធានអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា ក្រុម កាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងមន្ទីរ អង្គភាព ដែលធ្វើនៅបរិវេននៅសាលាបឋមសិក្សា អង្គរ ទ្រេត ភូមិអង្គរ ទ្រេត ឃុំអង្គរ ទ្រេត ស្រុកស្វាយអន្ទរ។











