
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសារក្រីក្រ នៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង
សាខា កក្រក ខេត្តព្រៃវែង៖ ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយលោកស្រី ញ៉ែម ផារ៉ា ហេរញ្ញិកគណៈកម្មាធិការអនុសាខាស្រុក និងសហការី ព្រមទាំងក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ នៅភូមិព្រៃធំ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។










