
កិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានស្រុកស្វាយអន្ទរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ
រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក អ៉ឹម សយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានស្រុកស្វាយអន្ទរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងឯកឧត្តម សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ នៅសាលរំដួល(បន្ទប់៤០២,ជាន់ទី៤)នៃអគារទីស្តីការ គ.២៧ រាជធានីភ្នំពេញ។










