សត្វស្លាបរាប់រយក្បាល វិលត្រឡប់មករស់នៅព្រៃសហគមន៍កំប្រុកយំ ខណៈអាជ្ញាធរ និងសហគមន៍រួមគ្នាអភិរក្ស ឆ្ពោះទៅកាន់គោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល
ព្រៃវែង៖ សត្វស្លាបរាប់រយក្បាលបានហោះហើរមកប្រមូលផ្តុំរស់នៅក្នុងតំបន់ព្រៃសហគមន៍កំប្រុកយំ ស្ថិតនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលបានបង្កើតទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាល និងក្លាយជាសញ្ញាវិជ្ជមានមួយ បង្ហាញពីប្រសិទ្ធភាពនៃការអភិរក្សធនធានធម្មជាតិ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរ ព្រះសង្ឃ និងប្រជាសហគមន៍ក្នុងការថែរក្សាបរិស្ថាន។
មន្ទីរព័ត៌មានខេត្តព្រៃវែង អានបន្ត