
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង។
នាព្រឹកថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានរៀបចំ កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំ នេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តការងារសម្រាប់ឆមាសទី២ ដើម្បីធានាឱ្យការអនុវត្តការងាររបស់មន្ទីរកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។










