
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចុះផ្សព្វផ្សាយស្តីអំពី ជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋ ចំនួន ២០នាក់ ស្រី ១៥នាក់ នៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង
អនុសាខា កក្រក ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៦ លោក ចេម ប្រា ប្រធានគណ:កម្មាធិការអនុសាខាស្រុកពារាំង បានដឹកនាំ លោក លោកស្រីសមាជិក សមាជិកា មន្រ្តីប្រចាំការ បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ រួមនិងអ្នកស្ម័គ្រចិត្តភូមិ បានចុះផ្សព្វផ្សាយស្តីអំពីបង្ការការពារជំងឺ កូវីដ-១៩ ជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ (សុខភាពមាតា ទារក និងកុមារ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ មេរោគេអដស៍/ជំងឺអេដស៍ និងការថែទាំសុខភាពបឋម ការប្រែប្រួលអាកាសធាតុ បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ និងការការពារប្រសើរជាងព្យាបាល ។










