
ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្ដល់បទសម្ភាសន៍ជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា (GADC)
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២៦ លោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី បានអញ្ជើញចូលរួមផ្ដល់បទសម្ភាសន៍ជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា (GADC) សម្រាប់ការសិក្សាស្រាវជ្រាវស្ដីពី "តម្រូវការនៃធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងបទពិសោធន៍របស់ស្រ្តីពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មកកម្ពុជាវិញ" កិច្ចសម្ភាសន៍នេះប្រព្រឹត្តិទៅ នៅសាលប្រជុំតូចសាខា កក្រក ខេត្តព្រៃវែង។










