
វេទិកាសាធារណៈឃុំព្រែកខ្សាយ (ក)
ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នាពេលព្រឹក រដ្ឋបាលឃុំព្រែកខ្សាយ (ក) បាន និងកំពុងរៀបចំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ដោយមានការអញ្ជើញចូលរួមជាសហអធិបតី ដោយឯកឧត្តម ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ លោក កែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក អភិបាលរងស្រុ លោកនាយក នាយករងរដ្ឋបាលសាលាស្រុក មន្ត្រីការិយាល័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។










