
ឯកឧត្តម ហុី ធួក អភិបាលនៃគណៈអភិបាលខេត្តស្តីទី រួមជាមួយ ថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តព្រៃវែង ដែលបានទទួលមរណភាព
ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហុី ធួក អភិបាលនៃគណៈអភិបាលខេត្តស្តីទី រួមជាមួយ ថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តព្រៃវែង ដែលបានទទួលមរណភាព ដោយរោគាពោធ ក្នុងជន្មាយុ ៥៦ឆ្នាំ នៅវេលាម៉ោង ០៤:១០នាទីរសៀល ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ លោក ហ៊ុន ណេត សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។










