
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់ផ្ទះជូនស្ត្រីមេម៉ាយមួយគ្រួសារ នៅភូមិព្រៃទំពូង ឃុំកញ្ចំ ស្រុកពារាំង
ខេត្តព្រៃវែង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ដោយមាន លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានដឹកនាំសហការីអមដំណើរ ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ១ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ និងជញ្ជាំងជ័រ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជូនដល់ស្ត្រីមេម៉ាយមួយគ្រួសារ រស់នៅភូមិព្រៃទំពូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។










