
ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចូលរូមគោរពវិញ្ញាណក្ខន្ធ លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម គីមឡុង អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញអមដំណើរ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចូលរូមគោរពវិញ្ញាណក្ខន្ធ លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្នាយុ៥៦ឆ្នាំ ដោយរោគាពាធ ស្ថិតនៅឃុំល្វា ស្រុកព្រះស្ដេច ។










