
ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ រៀបចំយុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
ដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដោយផ្តោតលើមុំយុទ្ធសាស្ត្រទី២ «ភាពបៃតង» មន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្ត និងអង្គការដៃគូអភិរក្ស បានរៀបចំយុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដីព្រៃដែលបានដកហូត ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ភូមិសាស្រ្តស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងបរិស្ថានព្រៃឈើ








