កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃសភាពការណ៍ទូទៅលើការងារកសិកម្មក្នុងខេត្តព្រៃវែង
ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃសភាពការណ៍ទូទៅលើការងារកសិកម្មក្នុងខេត្តព្រៃវែង៖ ជាកិច្ចចាប់ផ្តើម លោកអ៊ុក សំណាង ប្រធានមន្ទីរសកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានមានមតិស្វាគមន៍នឹងរបាយការណ៍សង្ខេបជូនអង្គប្រជុំ រួមមាន៖
ស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អំពីស្ថានភាពកំរិតទឹកភ្លៀងមានកំរិតកម្ពស់មធ្យម ៣៣២.០៧ មម។
មន្ទីរព័ត៌មានខេត្តព្រៃវែង អានបន្ត