
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារជារដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ
ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក អុឹម សយ ប្រធានក្រុមប្រឹក្សាស្រុកនិងលោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារជារដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយ ឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ស្ថិតនៅសាលប្រជុំសាលាស្រុកស្វាយអន្ទរ។









