
ពលកម្មសម្អាតអនាម័យបរិស្ថាននៅបរិវេណរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង
ស្រុកបាភ្នំស្អាត គ្មានសំរាម ផ្តើមចេញពីយើងទាំងអស់គ្នា! —————————————————— ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈអភិបាលស្រុកបាភ្នំ នាយក នាយករងរដ្ឋបាល និងមន្រ្តីរាជការរដ្ឋបាលស្រុកទាំងអស់ បានធ្វើពលកម្មសម្អាតអនាម័យបរិស្ថាននៅបរិវេណរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងនោះ លោក ម៉ននី បណ្ឌិត អភិបាលស្រុកបាភ្នំ បានដាក់ផែនការដល់រដ្ឋបាលឃុំទាំង៩ កងកម្លាំង មណ្ឌលសុខភាព និងសាលារៀនក្នុងស្រុកបាភ្នំ បន្តពង្រឹងការធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមអង្គភាពនីមួយៗផងដែរ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលស្រុកបាភ្នំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់បោះចោលសំរាមពាសវាសពាសកាលនៅតាមដងផ្លូវសាធារណៈ ព្រោះវាធ្វើឱ្យបាត់បង់នូវសោភណភាព ក្លិនមិនល្អ ប៉ះពាល់ដល់សុខភាព និងសូមងាកមករួបរួមសាមគ្គីគ្នាថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវទាំងអស់គ្នា។











