
ក្រសួងមុខងារសាធារណៈបានយកខេត្តព្រៃវែងគឺជាខេត្តដំបូងក្នុងការបើកយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីនៅតាម គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាង់ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អន ភារៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តដែលប្រព្រឹត្តទៅនៅសាលខេត្តព្រៃវែង។










