
ពិធីប្រគេនទៀនចំណាំព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៩វត្ត ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៩វត្ត ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ វត្តនីមួយៗទទួលបានទេយ្យទាន និងគ្រឿងឧបភោគបរិភោគរួមមាន៖ ទៀនចំណាំព្រះវស្សា ស្លាដក់ អង្ករ ត្រីខ មី ទឹកផ្លែឈើ ទឹកសុទ្ធ ទឹកស៊ីអុីវ ទឹកត្រី អំបិល ស្ករស ប៊ីចេង ឆៃប៉ូវ ត្រីងៀត និងបច្ច័យមួយចំនួនផងដែរ។










