
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះស្ដេច បានអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះចំនួន ១ខ្នង នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឈឹម ចន្ថុល អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រះស្ដេច តំណាងលោក យ៉ាវ សានិន ប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមស្រុក បានដឹកនាំហេរញ្ញឹក បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ ព្រមទាំងចៅអធិការវត្ត បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះចំនួន១គ្រួសារ(ឆាបឆេះទាំងស្រុង) នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។











