
ឯកឧត្ដម អភិបាលខេត្តព្រៃវែង ចុះអន្តរាគមផ្ទាល់ករណីអគ្គីភ័យ ឆាបឆេះផ្ទះ ខូចខាតចំនួន០៥ ខ្នង ក្នុងទីប្រជុំជនអ្នកលឿង ស្រុកពាមរក៏
ព្រៃវែង ៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកម្លាំង សហការជាមួយ អាជ្ញាធរភូមិ ឃុំស្រុក និងកម្លាំងកងអន្តរគមន៍ប្រចាំរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមទាំងការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានចុះអន្តរាគមន៍ជួយពន្លត់ករណីអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងភូមិ២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបង្កឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋ ចំនួន ០៥ខ្នង ដោយក្នុងហេតុការនោះបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២ឡាន ដែលបានគ្រប់គ្រងស្ថានការណ៍បានរលត់ទាំងស្រុង ១០០% ដោយពុំមានប្រជាពលរដ្ឋណាមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយគ្រាន់តែកម្លាំងនគរបាលរងរបួសពុលផ្សែងភ្លើងតែប៉ុណ្ណោះ។











