
មន្ត្រីជលផល រួមជាមួយអាជ្ញាធរស្រុក ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែនអភិរក្ស និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ
ព្រៃវែង : ឧបករណ៍នេសាទខុសច្បាប់ ប្រភេទស្បៃមុងរាប់រយម៉ែត្រ ត្រូវបានមន្ត្រីជំនាញជលផល និងអាជ្ញាធរស្រុកពាមរក៍ ធ្វើការបង្ក្រាបនិងដុតបំផ្លាញចោល ក្នុងពេលចុះល្បាតត្រួតពិនិត្យ នៅក្នុងដែនអភិរក្សកំពង់ចំណា ដែលស្ថិតក្នុងឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។











