
ពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា
នាព្រឹកទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី នៅបរិវេណវិទ្យាល័យហ៊ុនសែន ស្វាយអន្ទរ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។











