
កម្មវិធីបិទវគ្គបណ្តុះបណ្តាលការកែលម្អប្រព័ន្ធ ស្រះត្រីធម្មជាតិ និងកសិកម្មចម្រុះ នៃគម្រោងទេសភាពពហុមុខងារ ដើម្បីបង្កើននូវផលិតភាព
នៅរសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានអញ្ជើញចូលរួមកម្មវិធីបិទវគ្គបណ្តុះបណ្តាលការកែលម្អប្រព័ន្ធ ស្រះត្រីធម្មជាតិ និងកសិកម្មចម្រុះ នៃគម្រោងទេសភាពពហុមុខងារ ដើម្បីបង្កើននូវផលិតភាព ។











