
ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកមេសាងនៅតែបន្តធ្វើមុខរបរឈ្នាងព្រោះមានការគាំទ្រច្រើន
ព្រៃវែង៖ ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកមេសាងនៅតែបន្តធ្វើមុខរបរក្បាញ «ឈ្នាង» ដែលជាឧបករណ៍នេសាទបុរាណរបស់ខ្មែរ នៅតែបន្តរស់រាន និងមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកមេសាង ខេត្តព្រៃវែង។ កត្តានេះបានក្លាយជាកម្លាំងចលករដ៏សំខាន់ជួយទ្រទ្រង់ជីវភាពគ្រួសារ និងលើកស្ទួយសិប្បកម្មមូលដ្ឋាន។











