
សេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រៃវែង ប្រចាំឆមាសទី១ ឆ្នាំ២០២៦
រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រៃវែង ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (វរជ័យ)នៃទីស្តីការក្រសួងមហាផ្ទៃ។










