
សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ដែលបានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារសម្ដេចឪ សម្ដេចម៉ែ ចុះបូមទឹកប្រឡាយវ៉ៃកូ២ ស្រោចស្រោពស្រូវវស្សាអមសងខាងប្រឡាយចំនួន ១៥០០ហិចតា
នារសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ដែលបានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារសម្ដេចឪ សម្ដេចម៉ែ ចុះបូមទឹកប្រឡាយវ៉ៃកូ២ ស្រោចស្រោពស្រូវវស្សាអមសងខាងប្រឡាយចំនួន ១៥០០ហិចតា ចំនួន០៤ភូមិ(ភូមិពោធិ៍ ត្រម៉ុត ព្រៃញាតិ និងភូមិអង្កាញ់) ដែលកំពុងជួបគ្រោះរាំងស្ងួត ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន១២គ្រឿង។









