
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អម នៅរាជធានីភ្នំពេញ។









