
គណៈកម្មការធ្វើជំរឿនមន្រ្តី បន្តយុទ្ធនាការធ្វើជំរឿនមន្រ្តីជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន៥ នៃរដ្ឋបាលខេត្តព្រៃវែង
ព្រឹកនេះ គណៈកម្មការធ្វើជំរឿនមន្រ្តី បានបន្តយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែង នៅគោលដៅគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន៥ នៃរដ្ឋបាលខេត្តព្រៃវែង។ ស្រុកទាំងនោះរួមមាន៖ (១).ស្រុកពារាំង (២).ស្រុកពោធិ៍រៀង (៣).ស្រុកពាមរក៍ (៤).ស្រុកស្វាយអន្ទរ (៥).ស្រុកកញ្រ្ជៀច។











