មន្ត្រីរាជការ អ្នកជំនួញ អង្គការសង្គមស៊ីវិល បញ្ញវន្ត និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានចូលរួមសិក្សាឈ្វេងយល់ ដើម្បីទទួលបានចំណេះដឹងថ្មីៗតាមបែបព្រះពុទ្ធសាសនា លើមុខជំនួញ និងការប្រើប្រាស់ជីសរីរាង្គពីអ្នកជំនាញ
ព្រៃវែង៖ មន្ត្រីរាជការ អ្នកជំនួញ អង្គការសង្គមស៊ីវិល បញ្ញវន្ត ប្រជាពលរដ្ឋ មកពីតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា បានមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីរមណីយដ្ឋានភូមិសុខារាវី ស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីទទួលបានចំណេះដឹងថ្មីៗតាមបែបព្រះពុទ្ធសាសនា លើមុខជំនួញប្រកបរបររកស៊ី និងការប្រើប្រាស់ជីសរីរាង្គ ពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន។
មន្ទីរព័ត៌មានខេត្តព្រៃវែង អានបន្ត