
កិច្ចប្រជុំវេទិកាសាធារណៈស្ដីពី សហគមន៍ទំនប់ក្រចាប់ខាងលិច នៅវត្តព្រះកន្លោង ឃុំព្រៃកន្លោង
លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំវេទិកាសាធារណៈស្ដីពី សហគមន៍ទំនប់ក្រចាប់ខាងលិច នៅវត្តព្រះកន្លោង ឃុំព្រៃកន្លោង ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាល លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិអនុភូមិសមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំព្រៃកន្លោង សរុបអ្នកចូលរួមចំនួន 203នាក់ ស្រី114នាក់។ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦











