
ពិធីសម្ពោធអគារមត្តេយ្យសិក្សារកាកូនសាត់
ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមតេយ្យសិក្សាចំនួន ២ខ្នង ស្មើនឹង ៨បន្ទប់ (អគារមត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្ដេច ១ខ្នង ៤បន្ទប់ និងអគារមត្តេយ្យសិក្សាសំពៅមាស ១ខ្នង ៤បន្ទប់) សមិទ្ធិផលនានា និងរៀបចំអាហារសាមគ្គីជូនលោក អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាសិក្សារកាកូនសាត់ ស្ថិតក្នុងភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។











