
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) អញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។
នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) សរុបចំនួន ២៥រូប ក្នុងនោះមានជនជាតិខ្មែរចំនួន ២០រូប និងជនបរទេសចំនួន ៥រូប ដឹកនាំដោយ ឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានអញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដោយមានការសម្របសម្រួលពី ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ។











